យើងខ្ញុំជឿជាក់ថា អ្នកធ្លាប់សាកល្បង ពីរបៀបសម្រកទម្ងន់ ជាច្រើនមកហើយ ខាងក្រោមនេះ យើងខ្ញុំនឹងប្រាប់អ្នក ពីវិធីងាយស្រួល ហើយថែមទាំងអាចធ្វើឱ្យអ្នក គេងលក់ស្រួលទៀតផង។
1. អ្នកមិនត្រូវបរិភោគអាហារផ្សេងៗ មុនគេង ៣ ម៉ោងឡើយ ព្រោះវាមិនត្រឹមតែធ្វើឱ្យអ្នកគេងមិនលក់ទេ តែថែមទាំងមិនអាច ធ្វើឱ្យអ្នកស្គមទៀតផង។
2. អ្នកមិនត្រូវបរិភោគឆ្អែតពេកទេ ព្រោះវាធ្វើឱ្យក្រពះអ្នក ពិបាកកិនអាហារ ជាហេតុអាចធ្វើឱ្យអ្នកធាត់បាន។
3. នៅពេលដែលអ្នក បរិភោគអាហារផ្សេងៗ អ្នកត្រូវតែទំពារ ៣០ ដង ទើបលេបចូល។
4. អ្នកត្រូវតែកំណត់ បរិមាណអាហារ ដែលអ្នកបរិភោគ ឱ្យបានត្រឹមត្រូវ ទើបអ្នកស្រកទម្ងន់បានជោគជ័យ។
5. អ្នកត្រូវតែបរិភោគអាហារដែលក្រពះ និងពោះវៀនអ្នក ងាយស្រួលរំលាយ ដូចជា បន្លែ និងផ្លែឈើជាដើម វាមិនត្រឹមតែធ្វើឱ្យអ្នក មានសុខភាពល្អទេ តែថែមទាំងអាច ធ្វើឱ្យអ្នកស្រកទម្ងន់បាន៕
Home / ចំណេះដឹងថ្មីៗ /
បែកធ្លាយប្លែកៗ /
អនាម័យសុខភាព
/ របៀបសម្រកទម្ងន់ ដែលអាចធ្វើឱ្យអ្នក គេងលក់ស្រួល
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)

0 comments:
Post a Comment