 |
| ស្ដេចជួញគ្រឿងញៀន El Chapo ដែលប៉ូលិសចាប់ខ្លួនលើកចុងក្រោយឆ្នាំ២០១៤ |
រហូតមកដល់ពេលនេះ ប៉ូលិសមិនទាន់ប្រទះស្រមោលសូម្បីបន្តិច
បន្ទាប់ពីស្ដេចគ្រឿងញៀនម្នាក់ ចំណាយប្រាក់រាប់លានដុល្លារ
ជួលក្រុមវិស្វករជីករូងក្រោមដីរត់គេចខ្លួនបាត់។
ក្រោយពីឃើញវិធីសាស្ត្រគេចខ្លួនរបស់
ឧក្រិដ្ឋជនដ៏គ្រោះថ្នាក់រូបនេះ លោកអ្នកប្រាកដជាមានការភ្ញាក់ផ្អើល។
 |
| ការដ្ឋានសាងសង់រូងក្រោមដី |
 |
| សំណង់រូងក្រោមដី |
មេដឹកនាំក្រុមសង្គមងងឹត
និងជាស្ដេចជួញដូរគ្រឿងញៀនដ៏កក្រើករូបនេះមានឈ្មោះ El Chapo
ដែលត្រូវចាប់ខ្លួនលើកចុងក្រោយកាលពីឆ្នាំ២០១៤។ ក្រុមប៉ូលិស
ម៉ិកស៊ីកូបានឃុំឃាំងបុគ្គលដ៏មានគ្រោះថ្នាក់ម្នាក់នេះ
ក្នុងពន្ធនាគារដ៏រឹងមាំមួយ ក្រោមការយាមកាមយ៉ាងតឹងតែង។
អ្វីដែលនឹកស្មានមិនដល់បានកើតឡើងកាលពីថ្ងៃសៅរ៍
ក្រោយពេលមេដឹកនាំក្រុមអ្នកលេង Sinaloa Cartel រូបនេះ
រត់គេចខ្លួនចេញពីពន្ធនាគារដោយសុវត្ថិភាពនៅវេលាម៉ោងជិត ៩យប់។
ការរត់គេចខ្លួន ធ្វើឡើងតាមរយៈរូងក្រោមដី
ដែលជីកឡើងដោយក្រុមវិស្វកររ៉ែជាច្រើននាក់។
 |
| ម៉ូតូជាមធ្យោបាយក្នុងរូងក្រោមដី |
រូងគេចខ្លួនរបស់មេជួញដូរគ្រឿងញៀនរូបនេះ មានចម្ងាយប្រមាណ
១,៤៥គីឡូម៉ែត្រ និងជីកលុងទៅក្រោមដីជម្រៅជិត ១០ម៉ែត្រ។
ចំណែកទំហំរូងមានរង្វាស់ទទឹងជាង ៦តឹក និងកម្ពស់ប្រមាណ
១,៧០ម៉ែត្រ។ ដើម្បីជីកដល់ពន្ធនាគារ ក្រុមវិស្វករត្រូវយកដីចេញ
៣២៥០តោន ស្មើនឹង ៣៧៩ឡានដឹកដីធំៗ។
បើតាមប្រភពពីអ្នកជិតខាងការដ្ឋានបានឲ្យដឹងថា
មនុស្សមួយក្រុមមានគ្នាមិនលើសពី ៤នាក់
ដែលបានបង្កើតរូងគេចខ្លួនដ៏អស្ចារ្យនេះឡើង។
ពូកគេបានធ្វើការជាមធ្យម ១០ម៉ោងក្នុងមួយថ្ងៃ អស់រយៈពេលប្រហែល
១ឆ្នាំ។ នៅក្នុងរូងនោះ មានបំពាក់ទៅដោយអំពូលភ្លើង
អុកស៊ីហ្សែនសម្រាប់សង្គ្រោះបន្ទាន់ និងរន្ធឲ្យខ្យល់ចេញចូល។
 |
| ពីការដ្ឋានទៅពន្ធនាគារមានចម្ងាយប្រមាណ ១,៤៥គីឡូម៉ែត្រ |
បើតាមសារព័ត៌មាន Daily Mail បានបង្ហាញថា
រូងក្រោមដីនេះអាចត្រូវចំណាយប្រាក់រហូតដល់
៥០លានដុល្លារដើម្បីសាងសង់ឡើង។
បន្ទាប់ពីស្ដេចគ្រឿងញៀនរូបនេះរត់គេចខ្លួនបាត់
រដ្ឋាភិបាលម៉ិកស៊ីកូបានប្រកាសថានឹងផ្ដល់ប្រាក់រង្វាន់
៣,៨លានដុល្លារ ដល់ជនណាដែលផ្ដល់ដំណឹង
ប៉ុន្តែរហូតមកដល់ថ្ងៃនេះគ្មានសញ្ញាណអ្វីបន្តិចឡើយ៕
 |
| សន្តិសុខរឹតបន្តឹងក្រោយមេគ្រឿងញៀនរត់គេចខ្លួនបាត់ |
| | | |
| ការដ្ឋានសម្ងាត់សាងសង់រូងក្រោមដី |
|
|
0 comments:
Post a Comment