ស្ងោរ​ប៉េងប៉ោះ​ញាត់សាច់




ប៉េងបោះ​ជា​ផ្លែឈើមួយ​ប្រភេទ​ ដែល​គេអាចយក​ទៅធ្វើជា​ន្លែ​សម្រាប់ម្ហូប​ជាច្រើនមុខ ប៉ុន្តែ​ថ្ងៃនេះ ដែនដីសុវណ្ណ នឹង​បង្ហាញ​ពី​វិធីធ្វើម្ហូប​មួយមុខ​ទៀត​ដែល​ផ្សំ​ឡើង​ពី​ផ្លែង​ប៉េង​បោះនេះ គឺ ស្ងោរ​ប៉េង​ប៉ោះញាត់​សាច់។ ដូច្នេះចង់ដឹងថា​ម្ហូប​មួយមុខ​នេះ​គេត្រូវ​ធ្វើយ៉ាងណាខ្លះ សូម​អនុវត្ត​ទាំងអស់គ្នា​ដូចខាងក្រោម៖

ស្នូល៖
- សាច់ជ្រូកចិញ្ច្រាំ ២ខាំ
- ម្សៅឆា ១ស្លាបព្រាកាហ្វេ
- មីសួរត្រាំទឹកក្តៅ ១ក្តាប់
- ខ្ទឹមក្រហម ៣មើប
- ស្លឹកខ្ទឹម ៣ដើម
- ពងទា១
- ម្រេច ចុងស្លាបព្រាកាហ្វេ
- អំបិល ចុងស្លាបព្រាកាហ្វេ
- ស្ករ ចុងស្លាបព្រាកាហ្វេ
- ផ្សិតចំបើងចិញ្ច្រាំ ១ក្តាប់
- ប៉េងប៉ោះទុំ ៤-៥ផ្លែ
- ប្រេងឆា ៣ស្លាបព្រា

របៀបធ្វើ៖
១. លាងប៉េងប៉ោះ ឆ្កៀលយកគ្រាប់ចេញ លាងអោយស្អាត។
២. លាយសាច់ជ្រូកនឹងគ្រឿងទាំងអស់ ចូលអោយសព្វ ហើយយកទៅញាត់ក្នុងផ្លែប៉េងប៉ោះ។
៣. ដាក់ឆ្នាំងកំដៅភ្លើងអោយក្តៅ ចាក់ប្រេងឆាចូល រួចដាក់ប៉េងប៉ោះញាត់សាច់ចូល។
៤. ចៀនអោយក្រហម រួចសឹមចាក់ទឹកដាក់ស្ងោរ អោយពុះឆ្អិនសាច់។
៥. ថែមអំបិលស្ករ ទៅក្នុងទឹកស្ងោរ រួចភ្លក្សសាបប្រៃថែមថយតាមចំណូលចិត្ត៕

ប្រភព www.mungkulkar.com
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment