គ្រឿងផ្សំក្នុងផ្ទះបាយ របស់អ្នក ជួយកាត់​បន្ថយ ការបែកញើសក្លៀក

តើអ្នកមានបញ្ហា បែកញើសក្លៀក មែនទេ? កុំបារម្ភ, គ្រឿងផ្សំក្នុងផ្ទះបាយទាំងនេះ អាចជួយអ្នកបាន៖


១. Baking soda (រកទិញនៅផ្សាទំនើប)
លាយ baking soda ជាមួយទឹកបន្តិច។ លាបទៅលើក្លៀករបស់អ្នក ទុកអោយស្ងួត ហើយយកកន្សែង រឺក្រដាសជូត baking soda ចេញ។


២. Apple Cider Vinegar (រកទិញនៅផ្សាទំនើប)
ចាក់វាបន្តិចទៅលើកន្សែងស្អាតមួយ ហើយជូតទៅលើក្លៀករបស់អ្នក។ អនុវត្តន៍វិធីនេះ ម្តងក្នុងមួយថ្ងៃ។

 


៣. ក្រូចឆ្មារ
អាស៊ីតស៊ីទ្រិចសំលាប់បាក់តេរី។ ទោះបីក្រូចឆ្មារអាចជួយព្យាបាលបញ្ហាស្បែកមែន តែរាល់ពេលប្រើហាមត្រូវកំដៅថ្ងៃ។ យកក្រូចឆ្មារមួយលាងអោយស្អាត រួចពុះជាពីរ ដុសទៅលើក្លៀករបស់អ្នក។ ទុកចោល ១៥-២០ នាទី​សឹមលាងចេញ ជាមួយទឹកត្រជាក់ (ទឹកកក)។

ជ្រើសរើសវិធីមួយណាដែលអ្នកគិតថាងាយស្រួល៕
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment