តើនឹងមានអ្វីកើត ឡើងនៅពេលដែលអ្នក ញុំាទឹកឃ្មុំ ជាមួយឈើអែម រាល់ថ្ងៃ?

ខាងក្រោមនេះ ជាចំលើយ ដែលអាចធ្វើអោយ នឹកស្មានមិនដល់ !



ល្បាយដែលបាន មកពីការលាយ ទឹកឃ្មុំ និង ឈើអែម នេះត្រូវបាន គេចាត់ទុក ថាជាឳសថសំរាប់ ព្យាបាលជំងឺ ជាច្រើនប្រភេទ។ វាត្រូវបានគេជឿថា ជាការរួមបញ្ជូលគ្នា ដ៏ល្អឥតខ្ចោះ ដែលអាចស្តារ ឡើងវិញនូវចក្ខុវិញ្ញាណ ពីការងងឹត និង ជំងឺធ្ងន់ធ្ងរ ជាច្រើនផ្សេងទៀត ។ បច្ចុប្បន្ននេះ, វិធីសាស្ត្រមួយនេះ ត្រូវបានគេចាត់ទុកថាជា អំណោយពីធម្មជាតិ ដែលមានអត្ថប្រយោជន៍ ច្រើនបំផុត ។ ខាងក្រោមនេះ ជាជំងឺដែល ឳសថពីធម្មជាតិ អាចជួយបាន ៖

១. ជំងឺរលាកសន្លាក់
ចាក់ទឹកមួយកែវ រួចលាយទឹកឃ្មុំ ២ ស្លាបព្រាបាយ និង ម្សៅឈើអែម ១ ស្លាបព្រាកាហ្វេ ចូល ។ ញុំាវារាល់ព្រឹក និង ពេលល្ងាច ។ ញុំាវាអោយបាន ទៀងទាត់សូម្បីតែ ជំងឺរលាកសន្លាក់រុំារ៉ៃ ក៏អាចជាបានដែរ ។

២. ព្យាបាលមុន
លាយម្សៅឈើអែម ជាមួយទឹកឃ្មុំ ហើយលាបទៅលើ មុនដោយផ្ទាល់ មុនពេលចូលគេង ។ ព្រឹកឡើងសឹម លាងចេញ (ប្រសិនបើអ្នក ពិបាកក្នុងការគេង លាបហើយទុកចោល ៣០នាទី តែលទ្ធផលយូរ ជាងផ្អាប់ចោលមួយយប់)។

៣. ឈឺពោះ
ទឹកឃ្មុំលាយ ជាមួយឈើអែម នឹងជួយក្នុងការព្យាបាល ការឈឺពោះ ។ ញុំាវាអោយបាន ទៀងទាត់នៅពេលដែល អ្នកឈឺពោះ។

៤. ផ្តាសាយ
ទឹកឃ្មុំ មានផ្ទុកគ្រឿងផ្សំ ធម្មជាតិដែល អាចសំលាប់ មេរោគ និង ការពារប្រឆាំងនឹង ជំងឺផ្តាសាយ ។

៥. អាយុវែង
ញុំាតែដែល លាយជាមួយទឹកឃ្មុំ និង ឈើអែម អាចពន្យាអាយុរបស់អ្នក ។ ចាក់ទឹកក្តៅទើបដាំពុះ ១/៤ ពែង លាយទឹកឃ្មុំ ៤ ស្លាបព្រាបាយ និង ម្សៅឈើអែម ១ ស្លាបព្រាកាហ្វេ (ធ្វើវា​អោយដូចតែ) ។ ញុំា ១/៤ ពែង ក្នុងមួយថ្ងៃ ៣ ទៅ ៤ ដង ។ ស្បែករបស់អ្នកនឹង ទន់ ហើយស្រស់ស្រាយ ទៀតផង។

៦. ព្យាបាលការឆ្លងមេរោគលើស្បែក
លាយទឹកឃ្មុំ និង ឈើអែម ហើយលាបទៅលើ ស្បែកដែល បានរងការប៉ះពាល់ ដោយការឆ្លងមេរោគ ។ លាបហើយទុកចោល កន្លះម៉ោង សឹមលាងចេញ ជាមួយទឹកក្តៅឧណ្ហៗ ។

៧. កូឡេស្តេរ៉ូល
លាយទឹកឃ្មុំ ២ ស្លាបព្រាបាយ ជាមួយឈើអែម ៣ ស្លាបព្រាកាហ្វេ ចូលទៅក្នុង កែវទឹកតែ ។ កូរចូលគ្នា រួចញុំាវា ។ នៅពេលដែលអ្នក ញុំាទឹកតែនេះ, កំរិតជាតិកូឡេស្តេរ៉ូលនឹង​ ត្រូវកាត់បន្ថយ ១០​% ក្នុងរយៈពេល ២ ម៉ោង ។

៨. ជំងឺបេះដូង
លាយទឹកឃ្មុំ និង ឈើអែម អោយខាប់ៗ ។ លាបវាទៅលើ នំបុ័ង ហើយញុំាវា ជាអាហារពេលព្រឹក អោយបានទៀងទាត់ ។ វិធីនេះនឹង កាត់បន្ថយកំរិត កូឡេស្តេរ៉ូល ហើយនឹងជួយ ទប់ស្កាត់ការគាំងបេះដូង ។

៩. ផ្តាសាយ
នៅពេលដែលអ្នក ចង់កំចាត់រោគផ្តាសាយរបស់អ្នក, អ្នកអាចញុំាល្បាយ ដែលបានមកពីការលាយ ទឹកឃ្មុំ ១ ស្លាបព្រាបាយ និង ឈើអែមមួយភាគបួន ស្លាបព្រាកាហ្វេ ។ ញុំាវា ៣ ដងក្នុងមួយថ្ងៃ ។ ឳសថនេះនឹងជួយ កំចាត់ជំងឺផ្តាសាយ ក៏ដូចជាជំងឺក្អករុំារ៉ៃ ផងដែរ ។

១០. ប្រព័ន្ធភាពសុំា
ញុំាទឹកឃ្មុំ និង ឈើអែម អោយបានទៀងទាត់ ។ ឳសថនេះនឹងជួយ ពង្រឹងប្រព័ន្ធភាពសុំា ហើយនឹងការពារ សរីរាង្គរបស់អ្នក ពីបាក់តេរី និង វីរុសផងដែរ ។

១១. សំរក់ទំងន់
ចាក់ទឹកមួយកែវ រួចលាយទឹកឃ្មុំបន្តិច និង ម្សៅឈើអែមបន្តិច កូរចូលគ្នាអោយសព្វ ។ ញុំាវារាល់ព្រឹក នៅពេដែល ពោះទទេរ មុនពេលញុំាអាហារព្រឹក កន្លះម៉ោង ។ ការញុំាវាអោយបាន ទៀងទាត់, វានឹងជំរុញ ការសម្រកទំងន់ ។

១២. ការជ្រុះសក់
សំរាប់អ្នក ដែលមានបញ្ហាសក់ជ្រុះ រឺ ក្បាលទំពែក សូមលាយ ប្រេងអូលីវ ១ ស្លាបព្រាកាហ្វេ, ទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ និង ម្សៅឈើអែម ១ ស្លាបព្រាកាហ្វេ ។ លាបល្បាយនេះ ទៅលើសក់ និង ស្បែកក្បាល របស់អ្នក ទុកចោល ១៥ នាទី សឹមលាងសំអាត សក់របស់អ្នកចេញ ។

១៣. សត្វល្អិតទិច រឺខាំ
លាយទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ ជាមួយទឹកក្តៅឧណ្ហៗ ២ ស្លាបព្រាកាហ្វេ ។ រួចហើយបន្ថែម ម្សៅឈើអែម ១ ស្លាបព្រាកាហ្វេ ចូលតាមក្រោយ ។ លាបវាទៅលើ កន្លែងដែល សត្វល្អិតទិច រឺខាំ ដោយម៉ាស្សាថ្នមៗ ។ វានឹងបន្ថយការឈឺចាប់ ក្នុងរយៈពេល ២ នាទី ។

១៤. ឈឺធ្មេញ
លាយម្សៅឈើអែម ១ ស្លាបព្រាកាហ្វេ ជាមួយនឹង ទឹកឃ្មុំ ៥ ស្លាបព្រាកាហ្វេ ។ ដាក់ល្បាយដែល បានលាយរួច ទៅលើធ្មេញដែលឈឺ ។

១៥. ការអស់កំលាំង
ចាក់ទឹកមួយពែង រួចលាយទឹកឃ្មុំ កន្លះស្លាបព្រាបាយ និង ម្សៅឈើអែម កន្លះស្លាបព្រាបាយចូល ។ ញុំាវានៅពេលល្ងាច ពេលដែលអ្នក​ មានអារម្មណ៍ថា អស់កំលាំងខ្លាំង ។ ការញុំាល្បាយនេះ ជារៀងរាល់ថ្ងៃ អ្នកនឹងកាត់បន្ថយ អារម្មណ៍នៃការអស់កំលាំង ៕
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment