១) មនុស្សនឹងអាចប្រើភាសាទាំងឡាយបានស្ទាត់ជំនាញ៖ ភ្នាក់ងារគម្រោងស្រាវជ្រាវកម្រិតខ្ពស់វិស័យការពារជាតិអាមេរិក DARPA និងក្រុមហ៊ុន Google បច្ចុប្បន្នកំពុងអភិវឌ្ឍទៅលើគម្រោងបកប្រែពិសេស ដែលទៅថ្ងៃមុខ នឹងរឹតតែមានជំនាញយ៉ាងប៉ិនប្រសព្វអាចបកប្រែគ្រប់ភាសាទាំងឡាយ និងបានត្រឹមត្រូវនៅលើស្មាតហ្វូន។
២) Software នឹងអាចព្យាករណ៍អំពីស្ថានភាពចរាចរកកស្ទះ មុនពេលវាកើតឡើងពិតប្រាកដ៖ ដោយប្រើទិន្នន័យដែលទទួលបាន ដូចជា ជាយផ្លូវ និងព័ត៌មានបានពីប្រព័ន្ធ GPS ក្នុងនោះក្រុមហ៊ុន IBM បានបង្កើតម៉ូដែលកម្មវិធីដែលអាចព្យាករណ៍ដឹងមុនថា នឹងមានការកកស្ទះចរាចរ រយៈពេលមួយម៉ោង មុនពេលស្ថានភាពពិតកើនឡើង។ បច្ចុប្បន្នគម្រោងអស្ចារ្យត្រូវបានធ្វើតេស្តជោគជ័យតាមដំណាក់កាលហើយ។

៣) អាវធំ ឬអាវក្រៅ បច្ចេកវិទ្យាទំនើបអាចគ្រប់គ្រង និងកំណត់សីតុណ្ហភាពស្របតាមតម្រូវការ នឹងជាប្រយោជន៍សម្រាប់ទាហាន ទាំងអាកាសធាតុក្ដៅខ្លាំង និងត្រជាក់ខ្លាំង។ បើយោងតាមអតីតនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាឈូសេត MIT ឈ្មោះ Kranthi Vistakula ឱ្យដឹងថា នេះជាអាថ៌កំបាំងថ្មីដែលដកពិសោធន៍ចេញពីសំលៀកបំពាក់ដែលតម្រូវតាមគ្រប់អាកាសធាតុ។
អាវក្រៅនេះគឺអាចប្រើសម្រាប់គ្រប់គ្រងសីតុណ្ហភាព ពោលគឺអាចបង្កើតឱ្យមានកម្ដៅក្ដៅឧណ្ហៗសម្រាប់អាកាសធាតុត្រជាក់ខ្លាំង និងអាចធ្វើឲ្យបន្ទាបឱ្យចុះត្រជាក់ ដើម្បីប្រើក្នុងអាកាសធាតុក្ដៅខ្លាំង។ វានឹងរួមចំណែកយ៉ាងសំខាន់ ផ្ដល់ជាអត្ថប្រយោជន៍ដល់អ្នកប្រើ ពិសេសគឺសម្រាប់ទាហានដែលតែងតែបំពេញបេសកកម្មគ្រប់ស្ថានភាពអាកាសធាតុ។ អាវក្រៅទំនើបនេះ នឹងត្រូវទាហានអាមេរិក ធ្វើតេស្តប្រើសាកល្បង ជាមួយការបញ្ចូលបច្ចេកវិទ្យារក្សាទម្ងន់ស្រាល។
៤) រថយន្តអគ្គិសនី នឹងចរាចរពេញព្រៀប តាមបណ្ដាផ្លូវហាយវេ (Highway) ទាំងអស់នៅតាមបណ្ដាប្រទេសនានាលើពិភពលោក។បច្ចេកវិទ្យាដែលគេរំពឹងទុក នឹងត្រូវមនុស្សយកប្រើក្នុងជីវិតរស់នៅប្រចាំថ្ងៃនាពេលអនាគតនោះ គឺរថយន្តដំណើរការដោយថាមពលអគ្គិសនី។ រថយន្តអគ្គិសនីនឹងរួមចំណែកក្នុងការថែទាំបរិស្ថាន ជៀសវាងប្រើឥន្ធនៈ ដែលបំពុលបរិស្ថានដោយផ្សែងយានយន្តបាន។ ម្យ៉ាងវាក៏នឹងជួយលោកអ្នកកាត់បន្ថយថ្លៃចំណាយលើការចាក់សាំងរថយន្តមួយកម្រិតផងដែរ។
៥) ហេដ្ឋារចនាសម្ព័ន្ធជាស្ពាន នឹងត្រូវបំពាក់បច្ចេកវិទ្យាអាចជួសជុលឡើងវិញដោយខ្លួនឯង។ នេះជាគម្រោងច្នៃប្រឌិតឡើងដោយវិស្វករនៃសាកលវិទ្យាល័យ Michigan លោក Victor Li។ ស្ពានបំពាក់បច្ចេកវិទ្យាទំនើបនេះ នឹងត្រូវរួមផ្សំដោយសមាសធាតុថ្មីគឺជារបត់ខ្សែ ជាមួយបច្ចេកវិទ្យាម៉ីក្រូហ្វៃប៊ឺដែលអាចបត់បែនដោយមិនមានការខូចខាតឡើយ។ បែបនេះ ស្ពានដែលបែកបាក់នឹងអាចកែកុន ជួសជុល ឬប៉ះកន្លែងត្រង់ចំណុចដែលបែកបាក់នៅលើស្ពានដោយស្វ័យប្រវត្តិ ដោយចំណាយរយៈពេលប៉ុន្មានថ្ងៃ អាស្រ័យលើស្ថានភាពខូចខាត។ ដំណើរការជួសជុលស្ពាន អាចប្រព្រឹត្តិទៅបានគឺដោយវត្តមានអ៊ីយ៉ុងកាល់ស្យូមមានប្រតិកម្មនឹងទឹកភ្លៀង និងកាបូនឌីអុកស៊ីត ដើម្បីបង្កើតនូវបំណះកាបូនកាល់ស្យូមទៅប៉ះត្រង់កន្លែងប្រេះបែក។
៦) ថេប្លេតនឹងបំពាក់អេក្រង់រមូរ ហើយគេក៏អាចរមូរថេប្លេតបាន ងាយស្រួលទុកដាក់។ ក្រុមអ្នកស្រាវជ្រាវ បានធ្វើការផលិតឡើងវិញនូវពាក្យ (words) និងរូបភាព (image) នៅលើអេក្រង់ឌីជីថលប្លាស្ទិក។ ប្រសិនអ្នកស្រាវជ្រាវចង់អភិវឌ្ឍបច្ចេកវិទ្យាអេក្រង់បែបនេះ សម្រាប់បំពាក់នៅលើ iPad នោះគេជឿថា ទៅថ្ងៃមុខ ថេប្លេតនឹងអាចឱ្យអ្នកប្រើ បត់បែន និងរមូរទុកតាមខ្លួនយ៉ាងងាយស្រួលបាន។
៧) គ្រឿងបន្លាស់រថយន្តនឹងត្រូវគេផលិតចេញពីម៉ាស៊ីនព្រីន 3D។ កន្លងទៅក្រុមវិស្វកររថយន្តមួយចំនួនបានចំណាយពេលសិក្សាលើបច្ចេកវិទ្យាព្រីនរបស់របរប្រើប្រាស់ចេញពីម៉ាស៊ីនព្រីន 3D ហើយគេក៏បានជោគជ័យតាមដំណាក់កាលហើយដែរ។ មិនថា កង់ ម៉ូតូ រថយន្ត ឬសូម្បីតែផ្ទះនោះទេ គឺសុទ្ធតែត្រូវគេធ្វើពិសោធន៍ព្រីនដោយម៉ាស៊ីន 3D Printer រួចទៅហើយ គឺអាចយកជាការបាន ប៉ុន្តែក៏ទាមទារឱ្យមានការអភិវឌ្ឍបន្ត។
៨) លេខសម្ងាត់ Password នឹងត្រូវគេបោះបង់ចោល លែងប្រើ។ ក្រុមហ៊ុន IBM និយាយថា វានឹងកើតឡើងក្នុងរយៈពេល ៥ឆ្នាំខាងមុខ។ តើលោកអ្នកជឿឬទេ? ក្រុមហ៊ុន Apple និង Google ត្រូវគេរាយការណ៍ថា កំពុងឌីហ្សាញ software មានសមត្ថភាពអាចទទួលស្គាល់នូវមុខមនុស្ស សម្រាប់បំពាក់នៅលើស្មាតហ្វូនទំនើប។ ហើយទៅថ្ងៃមុខ នឹងកាន់តែទំនើប គឺអាចត្រូវគេស្រាវជ្រាវបង្កើតបច្ចេកវិទ្យាទទួលស្គាល់ការភ្ជាប់ចូលប្រើឧបករណ៍អេឡិចត្រូនិកដោយ សំឡេង ដោយចង្វាក់បេះដូង លើសពីការស្កេនក្រយៅដៃដែលមានរួចហើយក្នុងពេលបច្ចុប្បន្ន។
៩) សំណង់អគារប្រើបច្ចេកវិទ្យាសម្អាតដោយខ្លួនឯង។ នៅពេលអគារដែលប្រើសារធាតុអាលុយមីញ៉ូមត្រូវពន្លឺថ្ងៃ នោះទីតាញ៉ូមឌីអុកស៊ីត រ៉ាឌីកាល់សេរី ដែលអាចទៅបំបែកនូវ ក្អែលប្រឡាក់ និងបម្លែងអាណូម៉ូលេគុលអុកស៊ីតអាសូតក្នុងខ្យល់ ទៅជានីត្រាតដែលមិនប៉ះពាល់ដល់សុខភាព ហើយអ្វីៗនឹងត្រូវសម្អាតចោលពេលត្រូវទឹកភ្លៀង។
១០) ខោអាវរបស់អ្នកក៏នឹងចេះសម្អាតដោយខ្លួនឯង៖ ក្រុមវិស្វករចិន បានអភិវឌ្ឍថ្នាំកូតផ្សំពីទីតាញ៉ូមឌីអុកស៊ីត ដែលជួយដល់លុបបំបាត់ស្នាមប្រឡាក់លើសាច់កប្បាសដែលជាបាក់តេរី នាំឱ្យកើតក្លិនបាន៕
ប្រែសម្រួល៖ លី ឈៀន (The BNews)

ប្រភព៖ popularmechanics

What a wonderful technology!
ReplyDelete