វីដេអូ៖ វិធីហាត់យូហ្គាទាំង ៥ របៀបជួយជំរុញដល់ការ សំរកក្បាលពោះ


សួស្តីមិត្តៗនារីទាំងឡាយ ដែលចង់បានក្បាលពោះរាបស្មើ និង​មានរាងស្រឡូនស្អាត អ្នកគួរតែសាកល្បង ធ្វើការហាត់យូហ្គាទាំង ៥ របៀបនេះ៖

១. ឥរិយាបថពស់វែក (ធ្វើដូចក្នុងរូប)
ឥរិយាបថមួយនេះ ជួយកាត់បន្ថយក្បាលពោះ និង អាចពង្រឹងសាច់ដុំក្បាលពោះ។ វាក៏ជួយពង្រឹងរាងកាយផ្នែកខាងលើទាំងមូល និង ខាងក្រោយ ដោយធ្វើអោយឆ្អឹងខ្នងរឹងមាំអាចបត់បែនបាន។
វិធីហាត់៖
- ដេកផ្កាប់មុខដាក់ជើងអោយត្រង់ ងើបខ្លួនអោយខ្ពស់ (ធ្វើតាមវីដេអូ)
បញ្ជាក់៖ ប្រសិនបើអ្នកមានដំបៅ, hernia, របួសខ្នង រឺក៏មានផ្ទៃពោះ ហាមដាច់ខាតធ្វើលំហាត់ប្រាណមួយនេះ។


២. ពត់ខ្នងទៅក្រោយ (ដូចក្នុងរូប)
ឥរិយាបថមួយនេះ ជួយពង្រឹងសាច់ដុំពោះ។ វិធីមួយនេះក៏ធ្វើអោយប្រព័ន្ធរំលាយអាហារធ្វើការ និងប្រយុទ្ធប្រឆាំងនឹងការទល់លាមក ដូចជាការផ្តល់អោយរាងកាយទាំងមូល, ជាពិសេសខ្នង។ ហាត់តាមវីដេអូខាងក្រោមនេះ៖


៣. Pontoon posture (ដូចក្នុងរូប)
ឥរិយាបថមួយនេះជាវិធីដ៏ល្អ ក្នុងការកំចាត់ការធាត់នៅត្រង់ចង្កេះ។ វាគឺល្អឥតខ្ចោះសំរាប់ពោះ ហើយអាចជួយពង្រឹងសាច់ដុំត្រង់ជើង និងចង្កេះ។ ហាត់តាមវីដេអូខាងក្រោម៖


៤. Plank Pose (ដូចក្នុងរូប)
វិធីមួយនេះក៏ជាវិធីដ៏ល្អមួយដែល ក្នុងការកំចាត់ខ្លាញ់ត្រង់ពោះ។ វាក៏ជួយពង្រឹងស្មារ,ដៃ,ខ្នង, ភ្លៅ និង គូទផងដែរ។ ហាត់តាមវីដេអូខាងក្រោម៖



៥. Wind Easing Posture
វិធីហាត់យូហ្គាមួយនេះ​ មានអត្ថប្រយោជន៍ជាច្រើន។ ក្រៅពីបំបាត់ការឈឺចាប់ខ្នង (ផ្នែកខាងក្រោម) និងធ្វើអោយសាច់ដុំត្រង់ពោះ, ភ្លៅ និង ត្រគាករឹងមាំ។ វាក៏ម៉ាស្សាពោះវៀនធំ, ធ្វើអោយកំរិត pH មានតុល្យភាពនៅក្នុងពោះ, ព្យាបាលការទល់លាមកនិងការបង្កើនការរំលាយអាហាររបស់អ្នក។ ហាត់តាមវីដេអូខាងក្រោម៖



Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment