ក្រុមហ៊ុនអ៊ីធឺណេតយក្ស Google មានគម្រោង តម្លើង Wi-Fi ដោយឥតគិតថ្លៃ ទូទាំងពិភពលោក!

អាមេរិក៖ វាអាចជា ដំណឹងដ៏ល្អប្រសើរមួយ សម្រាប់មនុស្ស ជាច្រើនជុំវិញ ពិភពលោក ព្រោះថា ថ្មីៗនេះក្រុមហ៊ុន Google បានរៀបចំ គម្រោងរបស់ខ្លួន ក្នុងការតម្លើងប្រព័ន្ធ​ Wi-Fi ទៅដល់ប្រទេស ទាំងអស់នៅ ក្នុងពិភពលោក​ ដើម្បីអាចឲ្យ មនុស្សទាំងអស់ រីករាយក្នុងការ ប្រើប្រាស់ Wi-Fi ដោយឥតគិតថ្លៃ និងមិនចាំបាច់ ព្រួយបារម្ភ។


យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ក្រុមហ៊ុន Google កំពុងតែរៀបចំ សាកល្បងនូវ គម្រោងរបស់ខ្លួន ដែលអាចចាប់ផ្តើម ដំបូងបំផុត នៅក្នុងទីក្រុង New York របស់សហរដ្ឋ អាមេរិក នារដូវស្លឹកឈើជ្រុះ ក្នុងឆ្នាំនេះ ដោយមានក្រុមហ៊ុន Sidewalk Labs ជាអ្នកអនុវត្ត ទៅលើកិច្ចការ ដ៏សំខាន់មួយនេះ។បន្ថែមពីនេះទៀត គម្រោងរបស់ Google មិនត្រឹមតែ ផ្តល់នូវសេវា Wi-Fi ឥតគិតថ្លៃ ប៉ុណ្ណោះទេ តែនៅមាន ការផ្តល់ជាច្រើន ទៀតដូចជា ឧបករណ៍សម្រាប់ សាកថ្មទូរស័ព្ទ ការហៅទូរស័ព្ទ ក្នុងប្រទេស ដោយឥតគិតថ្លៃ ព្រមទាំងការ ផ្តល់ព័ត៌មានផ្សេងៗ តាមរយៈឧបករណ៍ Touch Screen ផងដែរ។

Google បាននិយាយថា “ការកែប្រែមួយនេះ គឺដើម្បីធ្វើឲ្យ មនុស្សនៅតាម ទីក្រុងនានា មានការភ្ជាប់ ទំនាក់ទំនងនឹងគ្នា រឹតតែប្រសើរ ហើយពួកគេ ក៏អាចដើរទៅ គ្រប់ផ្លូវសាធារណៈ និងអាចប្រើប្រាស់ Wi-Fi ដែលមានល្បឿន លឿនអស្ចារ្យ ទៀតផង”។

ចំពោះគម្រោងរបស់ Google មួយនេះក៏ត្រូវបាន គេមើលឃើញថា ក្រុមហ៊ុននឹងអាច ទទួលបាន ប្រាក់ចំណេញ យ៉ាងច្រើនពី ការឃោសនាផ្សព្វផ្សាយ។ គួរបញ្ជាក់ផងដែរថា មានការភ្ញាក់ផ្អើល យ៉ាងខ្លាំងជុំវិញ ការប្រកាសនៃ គម្រោងដ៏ប្លែកអស្ចារ្យ របស់ក្រុមហ៊ុន Google មួយនេះ ហើយយើងនឹង ចាំមើលថា តើគម្រោងនេះ នឹងអាចវិវត្ត ដល់កម្រិតណា៕


ប្រភព៖ khmerload
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment