វិធីធ្វើម្ហូប៖ បុកត្រសក់

សួស្តីមិត្តៗទាំងអស់គ្នា! ថ្ងៃនេះសូមលើកយកមុខម្ហូបមួយមុខ ដែលមានឈ្មោះថា «បុកត្រសក់» មកធ្វើការបង្ហាញជូនមិត្តៗទាំងអស់គ្នា។ ចង់ដឹងថាបុកត្រសក់មានគ្រឿងផ្សំ និង​វិធីធ្វើយ៉ាងណាតោះទៅទាំងអស់គ្នា៖



គ្រឿងផ្សំ៖
- ត្រសក់ផ្អរ រើសយកខ្ចីៗ ហើយធំៗ ២ ផ្លែ រឺលៃតាមសមាជិកគ្រួសារ
- ប៉េងប៉ោះ ខ្ចីរឺទុំ ពុះបណ្តោយៗ ៤ ផ្លែ រឺតាមការចូលចិត្ត
-​ ម្ទេសខ្មាំង ៥ គ្រាប់ រឺតាមការចូលចិត្ត
- ខ្ទឹមស ៥ កំពឹស
- ទឹកត្រី ១ ស្លាបព្រាបាយ
- ស្ករស ១ ស្លាបព្រាបាយ
- ទឹកប្រហុក ១ ស្លាបព្រាបាយ
- ទឹកអំបិលទុំ ២ ស្លាបព្រាបាយ
- ត្រីឆ្អើរបេះយកតែសាច់ៗ (បើអ្នកចង់ដឹងក៏បាន មិនចាំបាច់ដាក់ក៏បាន)
- សណ្តែកដីលីង រឺគ្រាប់ស្វាយចន្ទី ៥-៦គ្រាប់

វិធីធ្វើ៖
- លាងត្រសក់អោយស្អាត ហើយឈូស រឺ សាប់ទាំងសំបកជាសរសៃៗ ទុកមួយឡែកសិន។
- បុកខ្ទឹមសម្ទេសបញ្ជូលគ្នា រួចហើយដាក់ត្រីឆ្អើរចូល (បើអ្នកដាក់ត្រីឆ្អើរ) បុកបន្តមិនបាច់អោយម៉ត់ទេ បន្ទាប់មកទៀតដាក់ត្រសក់ ប៉េងប៉ោះពុះរួចចូល ហើយបុកញ៉ុមៗ ល្មមចូលជាតិ។
- បន្ថែមគ្រឿងដោយ ដាក់ទឹកអំពិលទុំ ទឹកត្រី ទឹកប្រហុក និង ស្ករសចូល ហើយយកស្លាបព្រាច្របល់បញ្ជូលគ្នាអោយសព្វ រួចហើយភ្លក្សមើល អោយត្រូវមាត់។
- ដួសដាក់ចាន (អ្នកអាចរៀបស្ពៃបូកគោពីក្រោម ហើយរោយសណ្តែកដី រឺគ្រាប់ស្វាយចន្ទី ៤-៥ គ្រាប់ដើម្បីលំអរ) ហើយញុំាជាមួយបន្លែរស្រស់ៗ ដូចជាស្ពៃក្តោប សណ្តែកកួរ ត្រកួន និង បន្លែដែលអ្នកចូលចិត្តផ្សេងៗទៀត៕
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment