អាការៈ​បែប​ណា ពេល​លង់​ស្នេហ៍​មនុស្ស​ម្នាក់?


តើ​អ្នក​ណា​អាច​យល់​ពី​អារម្មណ៍​មួយ​នេះ? វា​ជា​ការ​គួរ​ឲ្យ​រំភើប និង​គួរ​ឲ្យ​ភ័យ​ខ្លាច។ អារម្មណ៍​នៅ​ពេល​នេះ គឺ​ដូច​ជា​យើង​កំពុង​ជិះ​យន្ត​ហោះ ហើយ​ធ្លាក់​ចុះ និង​ការ​សប្បាយ​រីករាយ ហើយ​ក៏​សោក​ស្ដាយ។ ក្នុង​ក្រពះ និង​ដើម​ទ្រូង​ដូច​ជា​ពោរ​ពេញ​ដោយ​សត្វ​ស្លាប ដែល​កំពុង​លាក់​ខ្លួន​ពួន​អាត្មា​នៅ​ក្នុង​ទី​នោះ​។ នេះ​ជា​អារម្មណ៍​ដែល​កើត​ឡើង​ដោយ​សេចក្ដី​ស្នេហា។ ចង់​ដឹង​ថា អ្នក​នឹង​មាន​អារម្មណ៍​បែប​ណា​ខ្លះ ក្រោយ​ពី​សេចក្ដី​ស្នេហា​បាន​ជ្រាប​ចូល​ដល់​រាងកាយ?
- ភ្លេច​បរិភោគ​អាហារ : ជម្ងឺ​ស្នេហា​នេះ មាន​ឥទ្ធិ​ពល​ណាស់។ អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​នៅ​ពេល​នេះ គឺ​ថា មនុស្ស​គ្រប់​គ្នា​តែង​តែ​ខ្វល់​ខ្វាយ​ពី​អាហារ​ប្រចាំ​ថ្ងៃ តាម​ពេល​វេលា​ ដែល​មាន​ទាំង​អាហារ​ពេល​ព្រឹក ថ្ងៃ​ត្រង់ និង​ល្ងាច។ តែ​សម្រាប់​មនុស្ស​មាន​ស្នេហា​គឺ​មិន​បាន​ខ្វល់​ពី ការ​បរិភោគ​អាហារ ឬ​ពេល​វេលា​សម្រាប់​បរិភោគ​អាហារ​ឡើយ។

- ញញឹម​ដោយ​មិន​ដឹង​ខ្លួន : អ្នក​ហាក់​ដូច​ជា​មាន​លក្ខណៈ​ខុស​ពី​មុន។ អារម្មណ៍​ល្អ​បាន​កើត​ឡើង​នៅ​ក្នុង​ចិត្ត​។ អ្នក​នឹង​អាច​ ញញឹម ឬ​សើច​ឡើង​ដោយ​មិន​ដឹង​ខ្លួន ដែល​អាច​ថា ខួរ​ក្បាល​កំពុង​រំពៃ​ទៅ​កាន់​រឿង​ស្នេហា​ស្ទើរ​គ្រប់​ពេល។

- មិន​ហ៊ាន​សម្លឹង​មើល​មនុស្ស​ម្នាក់​ដោយ​ចំៗ : រំពេច​នោះ អ្នក​មិន​អាច​ទៅ​រួច​ទេ ដើម្បី​ធ្វើ​ការ​សន្ទនា​មួយ​ដ៏​ពេញ​លេញ និង​សមរម្យ​ជា​មួយ​មនុស្ស​ដែល​អ្នក​កំពុង​តែ​ស្រឡាញ់។ ពី​ព្រោះ​អ្នក​ខ្លាច បើ​សិន​ជា​អ្នក​សម្លឹង​មើល​ចំភ្នែក​របស់​គេ។ គេ​នឹង​អាច​ដឹង​ពី​អារម្មណ៍​របស់​អ្នក តាម​រយៈ​ភ្នែក​នេះ​ឯង។ ជា​គំនិត​ល្អ អ្នក​អាច​និយាយ​ដោយ​សម្លឹង​មើល​ទៅ​កាន់​ថ្ងាស​របស់​គេ។

- គិត​អំពី​ការ​ស្លៀក​ពាក់ : បើ​សិន​ជា​កាល​ពី​មុន​អ្នក​មិន​ធ្លាប់​ជា​មនុស្ស​ដែល​ឡូយ​ឆាយ​ទេ មក​ដល់​ពេល​ដែល​អ្នក​កំពុង​មាន​ស្នេហា​នេះ អ្នក​នឹង​អាច​តុបតែង​ខ្លួន​ខុស​ពី​ធម្មតា។ អ្នក​ចាប់​ផ្ដើម​គិត​ថា តើ​សម្លៀក​បំពាក់​ប្រភេទ​ណា ដែល​គេ​ចូល​ចិត្ត? ចង់​ស្លៀក​ពាក់​ខោ​អាវ​ស្អាតៗ​ជាង​មុន ឬ​អាច​បន្ថែម​ការ​រចនា​ទៅ​លើ​សក់​របស់​អ្នក​ផង។

- នឹក​គេ ពេល​ដែល​អ្នក​មិន​បាន​នៅ​ក្បែរ​ខ្លួន​គេ : បើ​សិន​ជា​អ្នក​កំពុង​តែ​ស្រឡាញ់​គេ ច្បាស់​ណាស់​អ្នក​អាច​នឹង​សប្បាយ​រីករាយ ពេល​នៅ​ទី​កន្លែង​ណា​មួយ, ក្នុង​ថ្នាក់, ទីធ្លាសាលា ឬ​អាច​ក្នុង​ហាង។ ពេល​ដែល​មិន​បាន​នៅ​ក្បែរ​គេ អ្នក​នឹង​មាន​អារម្មណ៍​ថា ធុញ​ថប់ ឬ​មាន​អារម្មណ៍​ថា ពេល​វេលា​ហាក់​ដូច​ជា​មាន​រយៈ​ពេល​វែង​ណាស់។

- ច្រណែន​នឹង​អ្នក​ផ្សេង : ការ​ច្រណែ​នៅ​ទី​នេះ ខ្ញុំ​ចង់​និយាយ​ដល់​ការ​ដែល​អ្នក​មាន​អារម្មណ៍​គិត​តែ​ឯង ច្រណែន​នឹង​អ្នក​ផ្សេង។ ឧទាហរណ៍​ថា បើ​សិន​ជា​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ បាន​អញ្ចើញ​អ្នក​ផ្សេង​ឲ្យ​ទៅ​ជប់​លៀង​ក្នុង​ពិធី​របស់​គេ តែ​គេ​មិន​បាន​អញ្ជើញ​អ្នក​ទេ។ ការ​នេះ​ហើយ​ធ្វើ​ឲ្យ​អ្នក​មាន​ភាព​ច្រណែន​ និង​អន់​ចិត្ត​ជា​ខ្លាំង និង​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​គេ​មិន​គិត​ដល់​យើង?

- រៀប​ចំរបស់​របរ​ផ្សេងៗ​ឲ្យ​មាន​សណ្ដាប់​ធ្នាប់ : ជា​ការ​ពិត​ណាស់ ការ​រៀប​ចំ​របស់​របរ​ផ្សេងៗ​ឲ្យ​មាន​របៀប​រៀប​រយ មិន​មែន​សុទ្ធ​តែ​ជា​ការ​ទាំង​ស្រុង​ដែល​មនុស្ស​មាន​ស្នេហា​ធ្វើ​នោះ​ទេ តែ​ភាគ​ច្រើន​គឺ​បាន​ធ្វើ​វា។ ហេតុ​ផល​មួយ​ដែល​ផ្លាស់​ប្ដូរ​ពី​ការ​ខ្ជិល​ច្រអូស​ក្នុងការ​រៀប​ចំ​របស់​របរ​ផ្សេងៗ ឬ​ការ​បោស​សម្អាត​ផ្ទះ ក៏​ដូច​ជា​បន្ទប់​គេង​របស់​យើង គឺ​យើង​គិត​ថា មនុស្ស​ដែល​យើង​កំពុង​តែ​ស្រឡាញ់​អាច​នឹង​មក​លេង​ផ្ទះ​របស់​យើង​ក្នុង​ពេល​ណា​មួយ។

ប្រភព៖ Care2
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment