ជាការពិតណាស់ អាពាហ៍ពាហ៍ ជារឿងអស្ចារ្យបំផុត ដែលមនុស្សគ្រប់រុបប្រាថ្នាចង់បាន និងបង្កើតឡើង ជាមួយដៃគូស្នេហារបស់គេ។ ការសិក្សាក៏បានលើកឡើងផងដែរថា អាពាហ៍ពាហ៍ល្អ អាចជួយមនុស្សយើង រស់បានយូរជាងធម្មតា។
ប៉ុន្តែ អ្វីដែលគេកត់សម្គាល់មួយទៀតនោះគឺ ការឡើងទម្ងន់ ក្រោយពេលរៀបការរួច ជាពិសេស គឺមនុស្សស្រី។ តើវាបណ្តាលមកពីមូលហេតុអ្វីទៅ?
ការឡើងទម្ងន់ ក្រោយពេលរៀបការរួច អាចបណ្តាលមកពី ការផ្លាស់ប្តូររបៀបរស់ និងការហូបចុក។ អ្នកដែលរៀបការរួច ច្រើនតែសប្បាយចិត្ត និងញ៉ាំ
ច្រើនជាងធម្មតា ហើយនៅពេលដែលគេមិនសប្បាយចិត្ត ក៏គេញ៉ាំច្រើនជាងធម្មតាផងដែរ។
មនុស្សស្រី ដែលរៀបការរួច លែងសូវខ្វល់ថា គ្មានអ្នកស្រឡាញ់ទៀតហើយ ដូច្ន គេមិនសូវគិតគូរអំពីសម្រស់ ឬគីឡូរបស់គេឡើយ។ ពេលញ៉ាំបាន គេនឹងញ៉ាំ ហើយឲ្យតែឆ្ងាញ់ គឺគេនឹងញ៉ាំ។ នេះហើយជាមូលហេតុ ដែលនាំឲ្យមនុស្សស្រីធាត់។
ក្រៅពីនេះ វាទាក់ទងនឹងការហាត់ប្រាណផងដែរ ពីព្រោះ ក្រោយពេលរៀបការរួច មនុស្សភាគច្រើន មិនសូវបានចំណាយពេលហាត់ប្រាណនោះទេ។
ប្តីតែងតែចង់បំពេញចិត្តប្រពន្ធ ហើយខិតខំ ឬសាកល្បងចម្អិនម្ហូបដែលប្រពន្ធចូលចិត្ត។ ប្រពន្ធ ពេលឃើញប្តីធ្វើឲ្យញ៉ាំហើយ ទោះឆ្ងាញ់ ឬមិនឆ្ងាញ់ ក៏ត្រូវបង្ខំចិត្ត ញ៉ាំឲ្យបានច្រើនដែរ៕
ប្រភព៖ health
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)

0 comments:
Post a Comment