អាហារ ៥មុខនេះ ជួយដល់ភ្នែក និងការមើលឃើញបានច្បាស់..!



ពេលវេលាដើរទៅមុខមិនឈប់ អាយុក៏កាន់តែច្រើន ខ្សែភ្នែកក៏ចាប់ផ្តើមអន់បន្តិចម្តងៗដែរ។ ហេតុនេះហើយ យើងនឹងលើកឡើងនូវប្រភេទអាហារមួយចំនួន ដែលអ្នកគួរតែទទួលទានជាប្រចាំ ដែលវាអាចជួយការពារ និងពង្រឹងការមើលឃើញរបស់ភ្នែក៕ ចង់ដឹងថាគួរទទួលទានអ្វីខ្លះ សូមតាមដានអត្ថបទខាងក្រោម៖

១. សារជាតិ Lutein និង Zeaxanthin

សារជាតិ Lutein និង Zeaxanthin ស្ថិតនៅក្នុងក្រុមសារធាតុ ដែលពង្រឹងភ្នែករបស់មនុស្សបានយ៉ាងឆាប់រហ័ស។ សារធាតុទាំងនេះមានក្នុងបន្លែផ្លែឈើច្រើន ប៉ុន្តែប្រសិនបើអ្នកអាចទទួលទានថ្នាំគ្រាប់ Lutein និង Zeaxanthin បន្ថែម គឺកាន់តែល្អ ពីព្រោះវាជួយដល់សុខភាពភ្នែក និងការពារភ្នែកខ្សោយ។

ការសិក្សាជាច្រើនផ្សេងទៀត ក៏បានរកឃើញដែរថា អាហារសំបូរជាតិ វីតាមីន C និង E សារជាតិ beta carotene ស័ង្កសី និងអាស៊ីតខ្លាញ់អូមេហ្គា ៣ ក៏ជួយដល់ភ្នែកអ្នកបានយ៉ាងល្អប្រសើរដែរ។

២. ពោត

ពោត មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ វាថែមទាំងមានផ្ទុក សារជាតិ lutein និង zeaxanthin ជាច្រើន។ ការស្រាវជ្រាវរបស់ Journal of Agricultural Food and Chemistry បានរកឃើញថា ការទទួលទានបន្លែ ផ្លែពោតនេះជាប្រចាំ អាចបង្កើនសារជាតិ lutein និងសារធាតុប្រឆាំងអុកស៊ីតកម្ម ក្នុងរាងកាយបានយ៉ាងខ្ពស់ រាល់ពេលបរិភោគម្តងៗ។

៣. ផ្កាខាត់ណាខៀវ (ប្រូខូលី)

បន្លែមួយប្រភេទនេះ សំបូរទៅដោយជាតិសរសៃ វីតាមីន C សារធាតុ Beta-carotene រួមទាំងសារធាតុ lutein និង zeaxanthin ជាច្រើន។ អ្នកអាចយកវាទៅចម្អិន សម្រាប់ទទួលទានបានជាច្រើនរបៀប ដូចជា ឆា ចៀនលាយជាមួយស៊ុត ឬលាយជាមួយ Pasta ក៏បាន។

៤. ស៊ុត

ស៊ុត គឺជាអាហារដែលផ្តល់នូវសុខភាពល្អមួយដែរ ដោយគ្រាន់តែទទួលទាន ១ គ្រាប់ជារៀងរាល់ព្រឹកក៏អាច ទទួលបានសារជាតិ lutein វីតាមីន E អាស៊ីតខ្លាញ់អូមេហ្គា ៣ រួមទាំងសារជាតិវីតាមីនបំប៉នជាច្រើនទៀត។

៥. ផ្លែក្រូច

ផ្លែឈើ ដ៏មានរសជាតិឆ្ងាញ់មួយនេះ សំបូរទៅដោយ វីតាមីន C កម្រិតខ្ពស់ ដែលអាចជួយឲ្យកោសិកាភ្នែករបស់អ្នក មានភាពប្រសើរឡើងវិញបាន ដោយយោងតាមការសិក្សាលើទំនាក់ទំនងអាយុ និងភ្នែកមនុស្សរបស់ National Eye Institute ។ មិនត្រឹមតែប៉ុណ្ណោះ វីតាមីន C អាចបង្កើនសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន E នៅក្នុងភ្នែកថែមទៀត៕

ប្រភព : Interesting Facts
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment