ដឹងថាខ្លួន​អ្នក​ចាស់​ទុំ ឬ​នៅ? ម៉ោះ​មើល​សញ្ញាណ​​មួយ​ចំនួន​នេះ​មើល៍!


ខាងក្រោមនេះ គឺជាសញ្ញាណមួយចំនួន ដែលបញ្ជាក់ថា អ្នកជាមនុស្សចាស់ទុំ ហើយ មិនមែន នៅឡេះឡោះ ឡិកឡក់ ដូចកូនក្មេងទៀតទេ!

១. ចេះយំតាមតួរអង្គក្នុងរឿងទូរទស្សន៍
មនុស្សចាស់ភាគច្រើនមានមនោសញ្ចេតនាខ្ពស់។ ហើយអ្នកប្រហែលជាកំពុងតែមានមនោសញ្ចេតនាទៅតាមតួអង្គ, អ្នកយំពេលដែលពួកគេយំ ហើយអ្នកសើចនៅពេលដែលពួកគេសើច។

២. មិនហ៊ានបើកបរហួសល្បឿនកំណត់
អ្នកច្បាស់ជាមានអារម្មណ៍ភ័យខ្លាច នៅពេលដែលអ្នកឃើញនរណាម្នាក់ បើកបរក្នុងល្បឿនលឿន។

៣. អ្នកចេះសន្សំសំចៃប្រាក់
ដោយសារតែអ្នកដឹងថាវាអាចសន្សំប្រាក់ប្រចាំខែបានខ្លះ នៅពេលដែលអ្នកប្រើប្រាស់ Coupon ដែលស្មើរនឹងប្រាក់ក្នុងការទិញទំនិញ។

៤. អ្នកចេះយកថ្នាំតាមខ្លួន
អ្នកចាប់ផ្តើមទទួលស្គាល់ថា រាងកាយរបស់អ្នកមិនរឹងមាំដូចមុនទៀតទេ។

៥. អ្នកមិនចូលគេយប់ជ្រៅទេ យូរបំផុតម៉ោង ១០យប់
ការដែលនៅជជែកគ្នាលេងជាមួយនឹងមិត្តរបស់អ្នករហូតដល់ម៉ោង ១ភ្លឺ ហាក់ដូចជាលែងនៅក្បែរអ្នកទៀតហើយ។ អ្នកផ្លាស់ប្តូរទំលាប់មកគេងនៅម៉ោង​ ១០យប់វិញ។

៦. កិច្ចការផ្ទះសម្បែងធ្វើអោយអ្នករវល់ពេញមួយថ្ងៃ
អ្នកចាប់ផ្តើមមានអារម្មណ៍សប្បាយរីករាយ នៅពេលដែលបានឃើញអ្វីៗនៅក្នុងផ្ទះសម្បែងស្អាត ជាជាងការដែលឃើញរបស់របរកខ្វក់ និង រញ៉េរញ៉ៃ។

៧. អ្នកចាប់ផ្តើមមានអារម្មណ៍ខឹង ពេលដែលអ្នកបានឃើញ គូស្នេហ៍យុវវ័យថើបគ្នា នៅតាមកាហ្វេ រឺតាមផ្សារទំនើប
នេះ គឺមកពីអារម្មណ៍របស់អ្នក មិនត្រូវគ្នាជាមួយនឹងក្មេងសម័យថ្មី។

៨. ពេលដែលមើលទូរទស្សន៍ជាមួយក្រុមគ្រួសារ, អ្នកយល់ស្របជាមួយឪពុកម្តាយរបស់អ្នក ច្រើនជាងអ្នកយល់ស្របតាមកូនៗរបស់អ្នក
នេះគឺមកពីអ្នកមានអារម្មណ៍ថាកម្មវិធីកូនៗរបស់អ្នកគួរអោយធុញ៕

ប្រភព៖ Knowledge
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment