ចំណុចទាំង ៧ ដែលមិត្តស្រ្តី ត្រូវយល់​មុននឹង​សម្រេចចិត្ត រៀបការ​ជាមួយ​បុរស​ណា​ម្នាក់!


១. អតីតកាលរបស់គាត់
មុនពេលដែលសម្រេចចិត្តរៀបការ យើងគួរតែដឹងអំពីអតីតកាលរបស់គាត់។ ប្រសិនបើគាត់ជាបុរសពោះម៉ាយ ដែលលែងលះគ្នា, តើលែងលះដោយសារអី។ មកពីខាងគេ រឺខាងគាត់។ ទោះពេលនេះយើងរស់នៅក្នុងបច្ចុប្បន្នក៏ដោយ តែអតីតកាលគឺជារឿងដែលសំខាន់។

២. គ្មានរឿងលាក់បាំង
វាទាក់ទងទៅនឹងចំណុចទី ១។ ជាធម្មតាប្រសិនជាគេស្រលាញ់យើងស្មោះមែន គេនឹងមិនលាក់បាំងយើងទេ។ ទោះបីជាធ្លាប់មានប្រពន្ធ រឺធ្លាប់មានមិត្តស្រីក៏ដោយ រឺក៏គេធ្លាប់ជាមនុស្សដើរលេង ក៏គេនៅតែមិនលាក់បាំងដែរ។

៣. គោលដៅ
នេះគឺជារឿងមួយដែលមនុស្សស្រីគួរពិចារណា មុនពេលរៀបការ។ តើអ្នកទាំងពីរមានគោលដៅដូចគ្នារឺអត់? ឧទា៖ តើអ្នកចង់បានកូនភ្លាមៗបន្ទាប់ពីការរួច រឺរង់ចាំសិន? ហើយយកកូនប៉ុន្មាននាក់? បន្ទាប់ពីការរួចតើអ្នកព្រមព្រៀងគ្នា ដើម្បីទៅរស់នៅខាងក្រៅតែពីរនាក់ រឺក៏សម្រេចចិត្តរស់នៅជាមួយឪពុកម្តាយ។ ជៀសវាងការរួចខ្វែងគំនិតគ្នា។

៤. ភាពឆេវឆាវរបស់គាត់
អ្នកគួរតែធ្វើតេស្តភាពឆេវឆាវរបស់គាត់ និងពាក្យសំដីដែលគាត់ប្រើ នៅពេលដែលគាត់ខឹងអ្នក។ អ្នកខ្លះមិនទាន់ក្លាយជាអ្វីនឹងគ្នាផង ហ៊ានប្រើពាក្យអសុរស រឺប្រើដៃប្រើជើង, ចុះទំរាំរៀបការ?

៥. លុយកាក់
លុយកាក់ជារបស់ក្រៅខ្លួន ប៉ុន្តែរស់នៅសម័យនេះអត់លុយកាក់ ដូចរស់នៅក្នុងឋាននរក។ ពិចារណាការចាយវាយរបស់គាត់ និងប្រាក់ចំណូលដែលគាត់រកបាន។ តើចំណូល និងចំណាយរបស់គាត់ស្របគ្នាទេ? មនុស្សខ្លះរកបានតិច តែចាយច្រើន អាងខ្ចីបុលគេ។ ការរួចច្បាស់ជាវេទនា ព្រោះមិនមែននៅខ្លួនមួយដូចកាលពីមុន។

៦. តម្លៃនៃអាពិពាហ៍ពាពិហ៍
តើអ្នកទាំងពីរពិតជាអោយតម្លៃ​ ចំពោះគ្នាទៅវិញទៅមកដែរទេ? វាគឺជារឿងដែលសំខាន់ក្នុងការយល់ និងអោយតម្លៃទៅលើអាពាហ៍ពិពាហ៍។

៧. ស្ថានភាពគ្រួសារ
មុនរៀបការអ្នកត្រូវដឹងថា តើឪពុកម្តាយទាំងសងខាង ចុះសម្រុងនឹងគ្នាទេ? តើឪពុកម្តាយគេពេញចិត្តអ្នករឺអត់? កុំគិតថាការហើយនៅតែពីរនាក់ ពួកគាត់រស់នៅតាមរបៀបពួកគាត់ ប៉ុន្តែជាក់ស្តែងគឺមិនបែបនោះទេ។ ឧទា៖ ពេលដែលអ្នកទាំងពីរស្រលាញ់គ្នា មិនឈ្លោះគ្នា វាជារឿងដែលល្អ​ ប៉ុន្តែប្រសិនបើអាពាហ៍ពិពាហ៍មានបញ្ហា ហើយបុរសជាប្តីយករឿងទៅប្រាប់ឪពុកម្តាយគេ នោះច្បាស់ជារឿងធំ។ ឈ្លោះគ្នា ស្របពេលពួកគាត់មិនចូលចិត្តផងនោះ ច្បាស់ជាជំរុញអោយលែងលះគ្នាជាមិនខាន៕

ប្រភពអត្ថបទពី៖ Bektleay
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment