តិចនិច​បង្កើត​ក្តីស្រលាញ់ ដោយ​គ្រាន់តែ​និយាយ​ពាក្យទាំង ៤ ឃ្លានេះ!!!


វាស្ទើរតែ ១០០ភាគរយទៅហើយ ដែលគូរស្នេហ៍ចាប់ផ្តើមទាក់ទងគ្នា ស្រលាញ់គ្នាដំបូង តែងតែយល់ចិត្តគ្នា យកចិត្តទុកដាក់គ្នា សន្យាចំពោះគ្នា និយាយរួមអំឡុងពេលនោះគឺម្នាក់ៗតែងតែព្យាយាម ធ្វើអោយបានល្អឥតខ្ចោះ។

យ៉ាងណាមិញ នៅពេលបានរៀបការហើយ រឿងល្អៗទាំងនេះ នឹងត្រូវបានកាត់បន្ថយ ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកខ្លះក៏អាចរក្សាបាន តែអ្នកខ្លះគ្នានសោះក៏មាន។ ទោះជាយ៉ាងណាក៏ដោយ ជីវិតជាប្តីប្រពន្ធមិនរំពឹងទុកថានឹងបានធ្វើអ្វីៗដូចដូចដែលធ្លាប់ ឬ ក៏សន្យាការស្រលាញ់ទាំងស្រុងនោះដែរ។ ទោះបីជាអ្នកមិនសូវមានពេលវេលាច្រើន មានការនឿយហត់ក្នុងការងាររកស៊ីហត់យ៉ាងណា ក៏គួរណាស់មានពេលបង្ហាញ ភក្តីភាព និង ការស្រលាញ់ចំពោះគ្នា ខ្លះដែរ។ ប្រសិនជាអាច អ្នកគួរតែសាកនិយាយនូវពាក្យទាំង៤ ឃ្លានេះដើម្បីរឹតចំណងស្នេហា និង បង្កើនសុភមង្គលអ្នកទាំង២។

១. សួរថាតើនាងចង់ធ្វើអ្វី ទៅណា?
ការចំណាយពេលជាមួយគ្នាគឺសំខាន់ណាស់ សំរាប់រឹតចំណងសុភមង្គលអ្នកទាំង២។ ប្រសិនជាអ្នកមានចំណង អាពាហ៍ពិពាហ៍យូរក្រែលដែល អ្នកគួរតែដឹងថាភរិយាអ្នកចូលចិត្តអ្វីឬទៅកន្លែងណា ខាងអ្នកជាភរិយាក៏ដោយ គួរតែដឹងថាស្វាមីអ្នកចូលចិត្តអ្វី។ នេះជាសកម្មភាពល្អណាស់សម្រាប់សុភមង្គលគ្រួសារ។

២. នឹកនាង ឃ្លាតឆ្ងាយពីនាងមិនបាន
ពេលខ្លះប្រសិនបើ អ្នកឃ្លាតឆ្ងាយពីនាង អ្នកគួរតែនិយាយពាក្យនេះអោយនាងដឹង អាចតាមរយៈសារក៏បាន ធ្វើដូចនេះនាងគិតថា អ្នកនឹករលឹកនាងរហូតទោះបីនៅទីណាក៏ដោយ។

៣. មាននាងជាភរិយាគឺជារឿងសំណាងបំផុត
វាមិនមែនជារឿងចំលែកទេ ព្រោះថាមនុស្សដែលអ្នករៀបការជាមួយប្រាកដជាមនុស្ស ដែលអ្នកស្រលាញ់បំផុត រួចទៅហើយ។ តែប្រសិនជាអ្នកនិយាយពាក្យនេះចេញអោយនាងលឺ វាពិសេសជាងត្រូវឆ្នោតទៅទៀត សំរាប់នាង។

៤. និយាយថាអរគុណ
ពាក្យថាអគុណនេះវាសមញ្ញណាស់ ហើយអ្នកតែងតែនិយាយចំពោះអ្នកដ៏ទៃ ហើយភាគច្រើនមិនសូវដែល និយាយជាមួយប្រពន្ធខ្លួនឯងទេ។ ពាក្យថាអរគុណនេះស្រួលនិយាយណាស់ ហើយនិងត្រូវការពេលច្រើនទៀត តែវាមានន័យខ្លាំងណាស់សម្រាប់ប្តីប្រពន្ធ វារឹតតែបង្ហាញនូវក្តីស្រលាញ់។

ប្រភពពី៖ ROSEMAG.NET
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment