[ព័ត៌មាន] ប្លង់មេ iPhone 6s បង្ហាញថា វា នឹងក្រាស់ជាងម៉ូដែលមុន 0.2 ម.ម


រូបភាពប្លង់មេ iPhone 6s មួយសន្លឹក ដែលត្រូវបាន បង្ហោះដោយ វិុបសាយ Engadget ភាសាជប៉ុន បានអះអាងថា iPhone 6s ដែលនឹងចេញមុខ ចុងឆ្នាំនេះ នឹងមានកំរាស់ក្រាស់ជាង ម៉ូដែលមុន 0.2 ម.ម។ ប្រភព បានអោយដឹងថា រូបភាពដែលខ្លួនបង្ហាញនេះ គឺចេញមកពី ប្រភពគួរអោយជឿជាក់ ពីប្រទេសចិន។

បើតាម រូបភាព បានបង្ហាញថា iPhone 6s នឹងមានទទឹង និងកំពស់ ដូចនឹង ម៉ូដែលមុនដែរ ប៉ុន្តែ សំរាប់កំរាស់របស់វាវិញ គឺ 7.1 ម.ម… ក្រាស់ជាង iPhone 6 មុន ដែលមានកំរាស់ត្រឹមតែ 6.9 ម.ម បន្តិច។ ហើយបើតាម ការលេចលឺកន្លងមក ការកើនឡើងកំរាស់នេះ អាចបណ្តាលមកពី ការបំពាក់មុខងារ ប៉ះសង្កត់ថ្មី Force Touch បន្ថែមពីលើអេក្រង់។

ចំណែក លក្ខណៈសម្បត្តិ របស់ iPhone 6s ដែលលេចលឺកន្លងមក មានដូចជា បន្ទៈឈីប NFC ថ្មី, អង្គផ្ទុកទិន្នន័យ 16GB, បន្ទៈ 4G LTE ល្បឿនលឿនជាងមុន, សម្បកពណ៌មាសក្រហមថ្មី Rose Gold, សម្បកអាលុយមីញ៉ូម ស៊េរី 7000 រឹងហើយ ក្រាស់ជាងមុន, កាម៉េរា 12 MP និង កាម៉េរាវីដេអូ 4K អាចថតល្បឿនយឺត 240fps Slo-Mo ជាដើម៕

ប្រភព: Engadget
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment