[ព័ត៌មាន] លេចចេញ រូបភាព បន្ទៈប៊ត iPhone 6s ថ្មី: គ្រឿងបន្លាស់តិចជាងមុន និងការអាប់ដេត ផ្នែករឹងចាស់ៗ





រូបភាពថ្មីមួយនៃ បន្ទៈប៊ត iPhone 6s ជំនាន់ក្រោយ ត្រូវបាន លេចចេញ ដោយ វិុបសាយ 9to5Mac ហើយបានបង្ហាញពី ផ្នែករឹងផ្សេងៗ ដែលនឹងប្រើនៅលើ ម៉ាសីុនថ្មីនេះ។ អ្វីដែល គេបានរកឃើញ គឺថា ប៊តថ្មីនេះ មានគ្រឿងបន្លាស់តិចជាង ម៉ូដែល iPhone 6 ហើយចំណែក ផ្នែករឹង ដែល Apple បានអាប់ដេតថ្មី មានដូចជា បន្ទៈឈីប Qualcomm 4G LTE ស៊េរីថ្មី ដែលមានល្បឿនលឿន ហើយសីុថាមពលថ្មតិចជាងមុន, បន្ទៈឈីប NFC ស៊េរីថ្មី សំរាប់មុខងារ Apple Pay និង អង្គផ្ទុកទិន្នន័យ Toshiba Flash Memory ទំហំ 16GB ដែលនេះ បញ្ជាក់ថា Apple នឹងមិនបោះបង់ ទំហំផ្ទុកតូចនេះ ដូចពាក្យចចាមអារាម នោះទេ។

បើតាម នាយករង Apple គ្រប់គ្រងផ្នែកទីផ្សារ លោក Phil Schiller បានអោយដឹងថា ទំហំផ្ទុក មិនគួរជារឿងគួរអោយខ្វល់ខ្វាយទេ សំរាប់អ្នកប្រើប្រាស់ ព្រោះ សេវាផ្ទុកទិន្នន័យអនឡាញ ដូចជា Apple iCloud ជាដើម នឹងជួយសំរាល បន្ទុកនេះ។ ប៉ុន្តែ គាត់ បែប គិតមិនដល់ទេថា មានកម្មវិធី ឬហ្គេមធំៗ មួយចំនួន ខ្លះ ត្រូវការ ទំហំផ្ទុកធំៗរហូត 1-2GB ដើម្បីដំលើង និងលេងវា!

ប្រភព បានបន្តអោយដឹងទៀតថា iPhone 6s ដែលនឹងចេញមុខ ចុងឆ្នាំនេះ នឹងនៅរក្សារូបរាង ដូច iPhone 6 ចាស់ដដែល នេះបើតាម រូបរាង បន្ទៈប៊ត, គំរូរប្លង់មេ សម្បកខាងក្រៅ និង អក្សរ S នៅពីក្រោយ ឈ្មោះរបស់វា។ បើតាមទំលាប់ ការដែល ដាក់ឈ្មោះវា ដោយបន្ថែមអក្សរ “S” ខាងចុង បញ្ជាក់ថា វានឹងគ្រាន់តែជា ការអាប់ដេត ផ្នែករឹងដែលមានស្រាប់ នៅលើ ម៉ូដែលមុន (iPhone 6) ប៉ុណ្ណោះ។ លោកអ្នក នឹងបានឃើញ ការកែប្រែ រូបរាង ឬផ្នែករឹងថ្មី នៅពេល iPhone លោតដល់លេខ 7៕
ប្រភព៖ 9to5Mac
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment