៤វិធីតាម​បែបធម្មជាតិ ដើម្បី​ទទួល​បាន​កូនប្រុស


មានគ្រូសារជាច្រើន ចង់បានកូនប្រុស តែមិនដឹងថា ត្រូវធ្វើយ៉ាងដូចម្តេច ជាការឆ្លើយតបទៅនិងបញ្ហានេះ មានបណ្តារសារព័ត៌មានសុខភាពជាច្រើន បានចេញផ្សាយសេចក្តីនែនាំរបស់ខ្លូន ជួនដល់ប្រិយមិត្តអ្នកអាន ស្តាប់ និងអ្នកទស្សនា។ ដោយឡែកនៅក្នុងថ្ងៃនេះ យើងខ្ញុំសូមចូលរួមចំនែកក្នុងបញ្ហានេះដែរ ដោយបានពាំនាំនូវ វិធីងាយៗ តាមធម្មជាតិ ដោយមិនចាំបាច់ចំណាយថវិការ ហើយមានប្រសិទ្ធភាពខ្ពស់ តាមការសិក្សាស្រាវជ្រាវ របស់គ្រូពេទ្យជំនាញ បួនចំនុច ដូចខាងក្រោម៖

១. ត្រូវធ្វើឲ្យជាតិបាស(pH)នៅក្នុងខ្លួនធ្លាក់ចុះ

ដោយសារក្រូម៉ូសូម របស់ស្ត្រី (x) មានយុវែងជាង ក្រូម៉ូសូមរបស់បុរស(y) ដូច្នេះគេត្រូវព្យាយាម បញ្ចុះកំរិតជាតិ បាស (pH) នៅក្នុងខ្លួន ឲ្យចុះទៀប ព្រោះក្រូម៉ូសូម (y) ងាយនឹងស្លាប់ណាស់ នៅកំរិត pH ខ្ពស់។ក្រូម៉ូសូម (y) កាន់តែមានអាយុវែង ឱកាសមានកូនប្រុសកាន់តែច្រើន។

ដើម្បីបញ្ចុះកំរិតជាតិបាស (pH) យើងត្រូវទទួលទៀនអាហារ ដែលមានកំរិតជាតិ ប៉ូតាស្យូម និង សូដ្យូមខ្ពស់ ដូចជាគ្រាប់ធញ្ញជាតិ និងបន្លែបង្កាផ្សេងៗលើកលែងតែពោត។ ត្រូវជៀសវាងការទទួលទៀន អាហារមានកំរិត ជាតិកាល់ស្យូមខ្ពស់ ដូចជា ប្រហុក និងទឹកដោះគោជូរជាដើម។

២. ត្រូវចេះរើសថ្ងៃឡើងឋានសួគ៌

នៅចន្លោះថ្ងៃទី១២-១៤ នៃវដ្តិរដូវរបស់ស្ត្រី ជាថ្ងៃដែលល្អបំផុត សម្រាប់បង្ករកំណើត ឲ្យបានកូនប្រុស ពីព្រោះមេជីវិតឈ្មោះរបស់បុរស មានអាយុខ្លី ហើយការបង្ករកំណើត នៅក្នុងចន្លោះថ្ងៃទាំងនេះ មានប្រសិទ្ធភាពបំផុត។

៣. ចេះជ្រើសរើសតិចនិក និងក្បាច់នៅលើគ្រែ

ត្រូវជ្រើសរើសរើសយកក្បាច់ណា ដែលអាចឲ្យប្រដាប់ភេទរបស់បុរស ចាក់ទំលុះចូលទៅក្នុង ប្រដាប់ភេទរបស់ស្រីបានជ្រៅបំផុត ហើយការដែលប្រើទិចនិក និងក្បាច់ វាយលុកពីក្រោយ គឺវាសមស្របបំផុត សម្រាប់បង្ករកំណើតបានកូនប្រុស។

៤. ធ្វើឲ្យមេជីវិតឈ្មោល ឬទឹកកាមបុរស ធ្វើដំណើរបានលឿន ទៅរកអូវ៉ែរបស់ស្ត្រី

ពេលចេញទឹកកាម ស្ត្រីត្រូវផ្អិបជើងទាំងពីររបស់ខ្លួឲ្យជាប់ ហើយយកខ្នើយកល ត្រង់ខ្នងផ្នែកខាងក្រោម ក្បែរចង្កេះ ដើម្បីឲ្យទឹកកាមរបស់បុរស ធ្វើដំណើរទៅកាន់អូវ៉ែបានលឿន ទិចនិកមួយនេះ វាជួយបង្កើតឱកាស ឲ្យមានកូនប្រុសបាន។


Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment