រៀន​​ជិត​​​ចប់​​ហើយ​​​អត់​​ដឹង​​​ខ្លួន​​ចង់​​​ធ្វើអ្វី?​​ ស្វែង​​​រក​​​ចំណូល​​​ចិត្ត​​តាម​​​វិធី​​​ទាំង​​​នេះ!​​


បើសិនជាអ្នកតែងមានអារម្មណ៍ថាខ្លួនឯងនៅកណ្តាលទន្លេ មិនដឹងកោះត្រើយ មិនដឹងខ្លួនឯងចូលចិត្តអ្វី ចង់ធ្វើអ្វី នោះដល់ពេលអ្នកត្រូវចាប់ផ្តើមស្វែងរកអ្វីអ្នកជាចំណង់ចំណូលចិត្តឬPassion របស់អ្នកហើយ។ ជីវិតយើងមានន័យនិងមិនធុញទ្រាន់ នៅពេលយើងធ្វើអ្វីដែលយើងពិតជាស្រលាញ់ចូលចិត្ត។ ខាងក្រោមជាវិធីខ្លះជួយអ្នកស្វែងរកចំណង់ចំណូលចិត្តពិត៖

១. ចាប់ផ្តើមជាមួយទេពកោសល្យរបស់អ្នក
សួរខ្លួនឯងថាខ្លួនឯងពូកែធ្វើអ្វី។​ វាមិនចាំបាច់ជាអ្វីមួយដែលអ្នកពូកែធ្វើខ្លាំងនោះទេ តែវាជាអ្វីមួយដែលអ្នកចូលចិត្តធ្វើ ធ្វើដោយមិនធុញទ្រាន់និងមិនបែកអារម្មណ៍។ ព្យាយាមសង្កេតខ្លួនឯងព្រោះកិច្ចការនោះហើយអាចជាចំណូលចិត្តពិត។

២. ទទួលយកបទពិសោធន៍ថ្មីៗ
អស់រយៈពេលជាច្រើនឆ្នាំមកនេះ យើងអាចនឹងមិនទាន់បានធ្វើកិច្ចការអ្វីមួយដែលជាចំណូលចិត្តពិតរបស់យើងនោះទេ​ ដូច្នេះព្យាយាមទទួលយកបទពិសោធន៍និងរៀនពីជំនាញថ្មីៗ​ដែលអាចជាចំណូលចិត្តដែលយើងមិនទាន់ជួប។

៣. អនុវត្តនិងស្រាវជ្រាវ
ការស្វែងរកចំណូលចិត្តមិនមែនអាចធ្វើឡើងតែមួយយប់បាននោះទេ។ អ្នកត្រូវចំណាយពេលខ្លះដើម្បីអនុវត្តនិងសិក្សាស្រាវជ្រាវនូវអ្វីដែលអ្នកកំពុងធ្វើឲ្យបានច្រើនជាងនេះឲ្យដឹងថាអ្នកពិតជាចូលចិត្តវាមែនឬទេ។

៤. ប្រឈមនឹងភាពភ័យខ្លាច
កុំខ្លាចនឹងប្រឈមមុខនូវភាពភ័យខ្លាចរបស់អ្នក ព្រោះអ្វីដែលអ្នកតែងតែព្យាយាមគេចវេសអាចជាភាពខ្លាំងរបស់អ្នក តែអ្នកខ្លាចមិនហ៊ានសាកល្បងធ្វើវា។

៥. កុំបោះបង់
នៅតាមផ្លូវស្វែងរកឬអនុវត្តជំនាញនិងចំណង់ចំណូលចិត្តរបស់អ្នក វាតែងតែមានផលវិបាកនិងឧបសគ្គនានា តែដើម្បីសម្រេចគោលដៅ អ្នកមិនត្រូវបោះបង់ជាដាច់ខាត។

ប្រភពពី៖ LibraryKhmer
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment