សេចក្ដីស្រលាញ់បានភ្ជាប់ចិត្ដនឹងចិត្ដរវាងមនុស្សពីរនាក់អោយចូលគ្នាប្រៀបដូចជាមនុស្សតែម្នាក់។ មានរឿងរ៉ាវជាច្រើនដែលមនុស្សទូទៅមិនធ្លាប់បានដឹង។ តើទង្វើអ្វីខ្លះដែលបញ្ជាក់ថា ប្រុសស្នេហ៍របស់អ្នកស្រលាញ់អ្នកដោយស្មោះនោះ ?
-ទូរស័ព្ទមករកអ្នករាល់ថ្ងៃ ៖ បញ្ជាក់ថាគេកំពុងធ្លាក់ក្នុងអន្លង់នៃសេចក្ដីស្រលាញ់ គេតែងតែទូរស័ព្ទមកសួរសុខទុក្ខអ្នកគ្រប់ពេលវេលា មិនថាព្រឹក ថ្ងៃត្រង់ ល្ងាច ឬមុនពេលចូលគេងនោះឡើយ គឺសុំអោយតែបានឬសំឡេងរបស់អ្នក និងបានដឹងថា អ្នកមានភាពសប្បាយរីករាយគឺគ្រប់គ្រាន់ហើយ ទោះជាអស់ថ្លៃទូរស័ព្ទប៉ុន្មានក៏មិនជាបញ្ហាអ្វីដែរ។
-អង្អែលសក់របស់អ្នក ៖ ប្រសិនបើអ្នកអង្អែលសក់របស់នរណាម្នាក់បញ្ជាក់ថា អ្នកពោរពេញទៅដោយសេចក្ដីស្រលាញ់ចំពោះអ្នកនោះ។ បុរសក៏ដូច្នេះដែរ នៅពេលដែលគេសម្លឹងភ្នែករបស់អ្នក និងយកដៃអង្អែលសក់អ្នកថ្នមៗ គឺជាការសម្ដែងចេញនូវសេចក្ដីស្រឡាញ់នៅក្នុងចិត្ដរបស់គេ និងកាន់តែចង់មានភាពស្និទ្ធស្នាលជាមួយអ្នក។
-មកជួយការងារអ្នកជាញឹកញាប់ ៖ តាមធម្មតារឿងការងារផ្ទះសម្បែងផ្ទាល់ខ្លួនរបស់គេ បុរសមិនសូវជាឧស្សាហ៍ព្យាយាមនោះទេ ប៉ុន្ដែចំពោះការងាររបស់អ្នកវិញទោះជាការងារអ្វីក៏ដោយក៏គេប្រឹងប្រែងស្ទុះស្ទាមកជួយ ទោះជាពេលវេលារបស់ខ្លួនមមាញឹកយ៉ាងណាក៏នៅតែឆ្លៀតពេលមកជួយខ្នះខ្នែងក្នុងកិច្ចការរបស់អ្នកដែរ ដែលជួនកាលអ្នកកំពុងបានចង់អោយគេមកជួយនោះទេ។
-មិនឃ្លាតពីអ្នក ៖ នៅពេលត្រូវឃ្លាតពីអ្នកមួយរយៈដោយភារកិច្ចណាមួយ គេនឹងបង្ហាញអាការមិនចង់ឃ្លាតពីអ្នក ទោះបីជាការឃ្លាតគ្នាត្រឹមតែប៉ុន្មានម៉ោង ដើម្បីត្រឡប់ទៅផ្ទះសម្រាករៀងៗខ្លូួនក្ដី ក៏គេតែងតែព្យាយាមអូសបន្លាយពេលវេលាអោយនៅជាមួយគ្នាបានយូរបំផុតតាមដែលអាចធ្វើបាន៕
ប្រភពពី៖ ROSE

0 comments:
Post a Comment